យើងជានរណា?
Sandai Investment គឺជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលផ្តល់អោយលោកអ្នកនូវលទ្ធភាពចូលទៅកាន់ទីផ្សាររូបិយប័ណ្ណអន្តរជាតិ លោហៈធាតុមានតម្លៃ និងវត្ថុធាតុដើម តាមរយៈប្រព័ន្ធជូញដូរ MT4។ សេវាកម្ម និងមធ្យោបាយជូញដូរជាច្រើនត្រូវបានបើកស្វាគមន៍ដល់លោកអ្នកដែលចង់បើកជាស្ថាប័នបន្ត និងវិនិយោគ។
គោលការណ៍របស់យើងគឺផ្តល់នូវលក្ខខណ្ឌជួញដូរដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន ដល់អតិថិជន និងអនុញ្ញាតអោយទាំងអ្នកជួញដូរធម្មតា ជាមួយអ្នកផ្គត់ផ្គង់ជាអន្តរធនាគាររបស់យើង។ ប៊ី.អាយ.ស៊ី. ម៉ាឃីត គឺកំពុងធ្វើខ្លួនអោយក្លាយជាឈ្មួញជើងសាររូបិយប័ណ្ណអន្តរជាតិដែលជាជម្រើសរបស់អ្នកជួញដូរជុំវិញពិភពលោក ជាមួយនឹងសុវត្ថិភាពកាន់តែប្រសើរ ជាងការជូញដូរជាមួយក្រុមហ៊ុនឈ្មួញជើងសារទូទៅ។
អ្វីដែលយើងផ្តល់ឲ្យ
Sandai Investment ផ្តល់ជូននៅប្រភេទគណនី និងកម្មវិធីជួញដូរជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងជាស្ថាប័ន និងឯកជន។ ដើម្បីជូញដូររូបិយប័ណ្ណអន្តរជាតិ និងលោហធាតុមានតម្លៃតាមប្រព័ន្ធអនឡាញ។ ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្តល់នូវជម្រើសគណនីយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអតិថិជនអាចជ្រើសរើស ដើម្បីរីករាយជាមួយបទពិសោធន៍ជួញដូរតាមតម្រូវការ ដែលត្រូវជាមួយការចង់បានរបស់លោកអ្នកតែម្តង។ ភ្ជាប់ជាមួយនឹងលក្ខខណ្ឌជួញដូរដ៏ប្រសើរ និងការប្រតិបត្តិការយ៉ាងរហ័សនោះ ប៊ី.អាយ.ស៊ី. ម៉ាឃីត ផ្តល់នូវរាល់ឧបករណ៍ និងសេវាកម្មនានា ដល់អតិថិជនគ្រប់កម្រិត អោយពួកគេបានដឹងពីមហិច្ឆតានៃការជួញដូររបស់ពួកគេ។
បេសកកម្ម និងចក្ខុវិស័យ
បេសកកម្មរបស់យើងគឺ ការផ្តល់នូវការជួញដូរប្រកបដោយកម្រិតវិជ្ជាជីវៈដល់អ្នកជួញដូរ Forex នៅលើបណ្ដាញអ៊ីនធឺណែត។ យើងផ្តោតសំខាន់លើបទពិសោធប្រតិបត្តិដ៏លឿន និងការជួញដូរដែលមានតម្លៃទាប។ ប៊ី.អាយ.ស៊ី. ម៉ាឃីត សូមស្វាគមន៍ចំពោះរចនាសម្ព័ន្ធជួញដូរទាំងអស់ហើយអនុវត្តទំហំគណនីអប្បបរមារហូតដល់ 100 ដុល្លារ។
Sandai Investment គឺកំពុងបន្តនូវការវិវត្តន៍ជាលំដាប់នៃការជួញដូររូបិយប័ណ្ណអន្តរជាតិនៅកម្ពុជា និងជួយដល់វិស័យនេះអោយមានភាពកាន់តែងាយស្រួលដល់អ្នកវិនិយោគនានា។ យើងមានគោលដៅធ្វើអោយអ្នកជួញដូរទាំងអស់ទទួលបាននូវសេវាកម្មកាន់តែប្រសើរឡើង គម្លាតថ្លៃកាន់តែទាប និងល្បឿនប្រតិបត្តិការកាន់តែរហ័ស ជាអ្វីដែលយើងប្តេជ្ញាយ៉ាងមុតមាំ ហើយកំពុងតែធ្វើវា។ ចក្ខុវិស័យរបស់យើងគឺដើម្បីកា្លយទៅជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតមួយនៅកម្ពុជាលើការជួញដូររូបិយប័ណ្ណអន្តរជាតិតាមប្រព័ន្ធអ៊ីនធើណេត។